ជីវិតជាការតស៊ូ! កុមារីកម្សត់រស់នៅជាមួយនឹងជីដូនចាស់ ដើរទៅរៀនជារៀងរាល់ថ្ងៃតែរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា
- December 20, 2019
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវកម្សត់របស់កុមារីមួយរូបដែលរស់នៅជាមួយនឹងជីដូនចាស់ ដើរទៅរៀនជារៀងរាល់ថ្ងៃតែរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា ។ កុមារីកម្សត់នេះមានឈ្មោះមុំ ឆយី សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាពោធិខ្ទម្ពរ បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នេះបើយោងតាមការបង្ហោះរបស់ Youth Save Cambodian បានសរសេររៀបរាប់ថា៖

“ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ដើរសុីឈ្នួលគេគ្រប់គ្នាគេមានកង់ជិះទៅរៀន ចុះខ្ញុំ? មុំ ឆយី ថ្នាក់ទី៥ ទោះបីដើរទៅរៀន ចម្ងាយ 1250ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់បឋមសិក្សា ពោធិខ្ទម្ពរ។ ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២) បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមកខ្ញុំបាទ Tel: 093633500 /012880624 សូមជួយចែករំលែកដល់ប្អូនស្រីផង”៕





<
- Share This Post:






