នាយចឺម ស្ថានភាពរបួសពេលនេះប្រសើរហើយ ប៉ុន្តែនៅមានអារម្មណ៍ភ័យតក់ស្លុតនឹងហេតុការណ៍ដែលបានកើតឡើង
- December 20, 2019
មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្រោយពីមានករណីនេះកើតឡើងទាំងនាយក្រូច នាងអ៊ីត ដែលជាពូនិងមីងរបស់នាយចឺម បានចេញមុខបញ្ជាក់ថារឿងរ៉ាវទាំងនេះជារឿងពិតមិនមែនជាការថត MV ចម្រៀងអ្វីឡើយ។

យ៉ាងណាមិញនៅថ្ងៃនេះលោក ហេង ឡុង បានឲ្យដឹងបន្ថែមនូវករណីរបស់នាយចឺម ដោយស្ថានភាពរបួសរបស់នាយចឺម មានភាពប្រសើរហើយ នៅឡើយតែអារម្មណ៍នៅតក់ស្លុត។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ព័ត៌មានថ្មីពីនាយចឺម នាយចឺម សូមគោរពថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលបានគាំទ្រគាត់ ជាពិសេសបងៗអាជ្ញាធរខេត្តប៉ៃលិន។ សុខភាពខ្ញុំប្រសើរឡើងបន្តិចហើយ ប៉ុន្តែនៅតែមានអារម្មណ៍ភ័យតក់ស្លុត នឹងព្រឹត្តិការណ៍ដែលមិនធ្លាប់ជួបក្នុងមួយជីវិតនេះ។ ខ្ញុំជឿជាក់លើច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”៕


- Share This Post:






