ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបណាស់! កុមារីកម្សត់ដែលកើតជម្ងឺដុំគីសសុដន់យ៉ាងធំ ហើយគ្មានលទ្ធភាពព្យាបាល ពេលនេះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ជួយឲ្យទទួលបានការវះកាត់ព្យាបាលដោយឥតគិតថ្លៃ

    BY Khmernote Media December 23, 2019
    រំភើបណាស់! កុមារីកម្សត់ដែលកើតជម្ងឺដុំគីសសុដន់យ៉ាងធំ ហើយគ្មានលទ្ធភាពព្យាបាល ពេលនេះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ជួយឲ្យទទួលបានការវះកាត់ព្យាបាលដោយឥតគិតថ្លៃ

    ថ្មីៗនេះមានការចែករំលែកសង្គមបង្ហាញនូវករណីគួរឲ្យអាណិតអាសូរដោយកុមារីវ័យ១៣ឆ្នាំមួយរូបកើតជម្ងឺដុំគីសសុដន់យ៉ាងធំ ហើយពុំមានលទ្ធភាពព្យាបាលព្រោះតែគ្រួសារជីវភាពលំបាកខ្លាំង ហើយឪពុកក៏ជាជនពិការ។ ក្រោយទទួលបានព័ត៌មានរួចមក ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវក៏បានចាត់ឱ្យក្រុមគ្រូពេទ្យជួយធ្វើការព្យាបាលដល់កុមារីកម្សត់នេះដោយមិនគិតប្រាក់កម្រៃឡើយ។ នេះបើយោងតាមការបង្ហោះរបស់ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា៖

    “បន្ទាប់ពីទទួលបានព័ត៌មានថា មានកុមារីទីទ័លក្រម្នាក់ឈ្មោះ សារិន រក្សា អាយុ១៣ឆ្នាំ មកពីភូមិព្រែកច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឹ មានឱពុកជាជនពិការ ហើយមានកើតជំងឺដុំគីសដោះយ៉ាងធំពុំមានលទ្ធភាពព្យាបាលនោះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មានចិត្តអាណិតអាសូរជាពន់ពេក និងបានចាត់ឱ្យក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជួយសម្របសម្រួលជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ធ្វើការពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ។ ពេលនេះក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយធ្វើការច្រឹបយកសាច់ដោះដើម្បីវិភាគមើលថា តើជាប្រភេទសាច់កាច ឬស្លូត ហើយនឹងធ្វើការព្យាបាលបន្ត ។ ប្អូនស្រី និងក្រុមគ្រួសារបានលើកសម្បូងសម្រូងទាំងទឹកភ្នែកថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានជួយដល់ជីវិតប្អូន និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ឯកឧត្តម លី ចាន់តុលា និងក្រុមការងារចុះជួយឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏ដូចជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យផងដែរ”៕ ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay