ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវណាស់ បាញ់តដៃជាមួយសមត្ថកិច្ចដូចក្នុងរឿងហុងកុងអញ្ចឹង

    BY Khmernote Media December 24, 2019
    សាហាវណាស់ បាញ់តដៃជាមួយសមត្ថកិច្ចដូចក្នុងរឿងហុងកុងអញ្ចឹង

    រាជធានីភ្នំពេញ៖  នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២២:៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)នៃ​ក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ និង​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ (ជនសង្ស័យ​បានធ្វើ​សកម្មភាព​បាញ់​តបតមកលេីសម្ថកិច្ចយេីង​ចំនួន​០៤​គ្រាប់)​ បង្ក្រាបនៅចំណុចផ្ទះដីឡូត៍ លេខ៩០ ផ្លូវ លេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ជនសង្ស័យ:
    ១-ឈ្មោះ មាស សិលា ហៅ សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើក រថយន្ត ស្នាក់នៅផ្ទះដីឡូត៍ លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
    ២-ឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវ លេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    វត្ថុតាងចាប់យករួមមានអាវុធខ្លីមួយដើមម៉ាក SIGSOWER P320 មានលេខ 58C .164881 បង់មួយ គ្រាប់០៦គ្រាប់ សំបកគ្រាប់ចំនួន០៤គ្រាប់​ និងម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី 2016 ពាក់ស្លាកលេខ ភ្នំពេញ 1GD- 4729 ដែលមានលេខតួនិងលេខ ម៉ាស៊ីន: 9567900 ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងខាងលើ បានប្រគល់ជូនទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay