ព័ត៌មានជាតិ
អាសូរណាស់! ខ្លាចកម្មករធ្វើពុត ឃើញនាងដួលសន្លប់មិនអើពើទុកនាងចោលរហូតដល់ស្លាប់
BY Khmernote Media
December 24, 2019
កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតាមរយៈគណនីហ្វេសប៊ុក Sopheavy Vuthh ដោយបានបង្ហោះឲ្យដឹងថា “ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ ព្រោះតែខ្លាចកម្មករធ្វើពុត ជាសន្លប់ទើបគ្មានឡានពេទ្យមកយក ទុករហូតដល់បញ្ជូនទៅជួយលែងបាន ត្រូវស្លាប់ទាំងកណ្ដាលផ្លូវ សូមអោយវិញ្ញាណខ័ន្ឋប្អូនស្រីទៅកាន់នៅឋានបរម សុខ ចុះ នេះហើយកម្មករដែលកាន់បណ័្ណ ប.ស.ស”។ គួរបញ្ជាក់ផងដែរថា កម្មការិនីរងគ្រោះមានឈ្មោះ វ៉ា សុផាត់ ហើយយើងនៅមិនទាន់ដឹងពីទីលំនៅ និងរោងចក្រដែលកម្មការិនីរូបនេះធ្វើការនៅឡើយនោះ ហើយក៏មិនទាន់មានការបញ្ជាក់លំអិតណាមួយពីស្ថានភាពជំងឺរបស់នាងមុនពេលជួបហេតុការណ៍បែបនេះផងដែរ៕

