ឆ្នាំ២០១៩ទៅហើយ ប៉ុន្តែកំព្យូទ័ររបស់ប្រធានាធិបតីរុស្សី នៅតែដំណើរការ Window ស៊េរីចាស់មួយនេះទៅវិញ
- December 24, 2019
កន្លងមកយើងបានដឹងហើយថា ប្រទេសរុស្សីត្រូវបានសហរដ្ឋអាមេរិកធ្វើការចោទប្រកាន់យ៉ាងខ្លាំងថា បានពាក់ព័ន្ធការជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននិងជាពិសេសការចូលលួចយកទិន្នន័យសំងាត់ជាច្រើនរបស់រដ្ឋាភិបាលផង។ ប៉ុន្តែតាមការចេញផ្សាយរបស់ The Sun tech ថ្មីៗនេះបានចុះផ្សាយថា មានភស្តុតាងមួយចំនួនបែរជាបានបង្ហាញថាជាក់ស្តែងបច្ចេកវិទ្យារបស់រុស្សីគឺនៅមានកម្រិតនៅឡើយមិនដល់អ្វីដែលការចោទប្រកាន់នោះឡើយ។

ក្នុងចំណោមនោះចុងក្រោយគេបានសង្កេតឃើញនូវព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកំព្យូទ័ររបស់លោកប្រធានាធិបតីរុស្សីកំពុងតែបើក និងដំណើរជាមួយនឹងកម្មវិធីកំព្យូទ័រ ដែលគេជឿជាក់ថាមានអាយុកាល៥ឆ្នាំមកហើយ។ លោកប្រធានាធិបតីរុស្សី Vladimir Putin បានអង្គុយនៅក្នុងបន្ទប់ប្រធានាធិបតីនាទីក្រុងមូស្គូជាមួយនឹងកំព្យូទ័រមួយ ដែលបានបើករួចជាស្រេច ហើយបើយោងតាមអ្នកជំនាញបានបញ្ជាក់ថាជាកំព្យូទ័រដែលដំណើរការជាមួយនឹងកម្មវិធី Window XP ប៉ុណ្ណោះ។
គួរបញ្ជាក់ថា Window XP គឺជាប្រព័ន្ធដំណើរការ ដែលត្រូវបានបង្ហាញខ្លួនឡើងតាំងតែពីឆ្នាំ២០០១ និងការអាប់ដេតចុងក្រោយបង្អស់របស់ខ្លួនគឺមានរយៈពេលកាលពី៥ឆ្នាំមុនមកម្ល៉េះ៕
អត្ថបទ៖ ស៊ុនលី
- Share This Post:








