សុទ្ធតែក្មេងៗ មិនគួរណានាំគ្នាមកធ្វើបែបនេះសោះ
ខេត្តកណ្តាល៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ទាក់ទងនឹងករណីលួចមានទម្ងន់ទោស កាលពីវេលាម៉ោង០២ និង៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះមានចំនួន០៣នាក់គឺ ទី១-ឈ្មោះរុំ ឆារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈ្មោះញួន ពន្លឺហៅរ៉ូតភេទប្រុសអាយុ២០ធ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅភូមិព្រៃខ្លាឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣-ឈ្មោះភ័ក្រ ពិទិភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១១រស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្ស័យមានចំនួន ១១នាក់ (ឃាត់ខ្លួនបាន០៧នាក់)៖
១-ឈ្មោះ ចែម ពិចាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតច្បាប់ឆ្នាំទី១ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
២-ឈ្មោះ ស្រស់ សុខនាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី១១ រស់នៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣-ឈ្មោះ អឿន រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤-ឈ្មោះ ហោ សូរិយា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៥-ឈ្មោះ រស់ សំអូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៦-ឈ្មោះ ជី ភីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៧-ឈ្មោះ តាល់ ច័ន្ទបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ (អ្នកទាំង០៧ឃាត់ខ្លួនថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩)
៨-ឈ្មោះ លី សុខលីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៩-ឈ្មោះ ជា ផលឡី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខកម្មកររោងចក្រ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
១០-ឈ្មោះ បាន មករា ហៅប៊ែ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
១១-ឈ្មោះ អ៊ុយ សំអឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ រស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ (អ្នកទាំង៤នាក់បានគេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូម៉ាកសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ១គ្រឿង គ្មានផ្លាកលេខ លេខតួ និងលេខម៉ាសុីន5646606។
២-ម៉ូតូម៉ាកសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HR-7272 លេខតួ និងលេខម៉ាសុីន5537995។
៣-ដែកទីបមូល១កំណាត់ ប្រវែង១ម៉ែត្រ (ជារបស់ជនសង្ស័យ)
៤-ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ កណ្តាល1AF-2970 លេខតួ និងលេខម៉ាសុីន5590161 (ជារបស់ជនរងគ្រោះឈ្មោះភ័ក្រពិទិ)
៥-ម៉ូតូម៉ាកសង់ ម៉ាកសង់ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-4418 លេខតួនិងលេខម៉ាសុីន9798185 (ជារបស់ជនរងគ្រោះឈ្មោះរុំ ឆារ៉ាត់)។
នៅមុនពេលកើតហេតុជនរងគ្រោះបានទៅរាំនៅក្លឹបម្តុំផ្សារដីហ៊ុយហើយបានជួប និងជនសង្ស័យនៅក្នុងក្លឹបរាំនោះដែរ លុះដល់ម៉ោងជាង១រំលងអាធ្រាត្រជនរងគ្រោះចេញមកផ្ទះវិញឃើញសង្ស័យនៅក្នុងក្លឹបនៅឡើយ។ លុះខ្លួនមកដល់ក្លោងទ្វារវត្តកោះអណ្តែតស្រាប់ឃើញជនសង្ស័យមានគ្នាប្រហែល១០នាក់ជិះម៉ូតូចេញតាមពីក្រោយមានកាំបិត មានបំពង់ទីប ខ្លួនបានជិះ រត់ដល់ចំណុចកើតហេតុខ្លួនដកយកសោរម៉ូតូរត់គេចទើបជនសង្ស័យខឹងយកម៉ូតូមិនបានទើបកាប់ និងវាយម៉ូតូរួចជិះគេចទៅបាត់តែម្តង។ តាមចម្លើយសារភាពរបស់ឈ្មោះតាល់ ច័ន្ទបញ្ញា បានសារភាពថា ខ្លួនជាអ្នកកាន់ដែកបំពង់ទីបវាយ ឯឈ្មោះបាន មករា ហៅប៊ែ ជាអ្នកកាន់កាំបិត កាប់យកផ្លាកលេខម៉ូតូសង់ពណ៌មាស ទៅបាត់តែម្តងហើយគេចខ្លួន។ ចំពោះករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល











