ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រាន់តែអាជ្ញាធរស្នើសុំឲ្យបន្ថយសំឡេងធុងបាស និងបិទភ្លើងពណ៌មួយចំនួន ដែលពន្លឺខ្លាំងពេកនៅខាងក្រោយព្រះបរមរាជវាំង បុរសម្នាក់ជេរប្រមាថអាជ្ញាធរយ៉ាងចាស់ដៃតែម្តង

    BY Khmernote Media December 26, 2019
    គ្រាន់តែអាជ្ញាធរស្នើសុំឲ្យបន្ថយសំឡេងធុងបាស និងបិទភ្លើងពណ៌មួយចំនួន ដែលពន្លឺខ្លាំងពេកនៅខាងក្រោយព្រះបរមរាជវាំង បុរសម្នាក់ជេរប្រមាថអាជ្ញាធរយ៉ាងចាស់ដៃតែម្តង

    រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ បានចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មលក់ស្រាក្រឡុកដែលបានបើកសំឡេងធុងបាស់ខ្លាំងៗ និងមានភ្លើងពណ៌ចម្រុះ ដែលធ្វើអោយប៉ះពាល់ និងរំខានដល់ ក្នុងព្រះបរមរាជវាំង ដែលជាទីគង្គាប្រថាប់របស់ព្រះមហាក្សត្រនៃយើង ។

    ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការអប់រំណែនាំ និងជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់សាក្រឡុកនៅពេលយប់ កុំឲ្យបើកសំឡេងធុងបាសឮខ្លាំងៗ និងបិទភ្លើងពណ៌ចម្រុះមួយចំនួន ពួកគាត់ក៏ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ប៉ុន្តែដោយឡែកមានម្ចាស់ហាងមួយ ដែលមានយីហោឈ្មោះ SWEET HOUSE គាត់ពុំបានចូលរួមជាមួយអាជ្ញាធរខណ្ឌឡើយ ហើយថែមទាំងនៅតែបន្តបើកភ្លើងពណ៌មួយចំនួនដែលអាជ្ញាធរណែនាំ និងបានជេរប្រមាថ ដល់អាជ្ញាធរខណ្ឌ ប្រើប្រាស់ពាក្យដីមិនសមរម្យមួយចំនួនថែមទៀត ។

    ដោយយោងបទបញ្ជា ក៏ដូចជាការសំណូមពររបស់ក្រសួងព្រះបរមរាជវាំងផងនោះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌ បានសម្រេចបិទអាជីវកម្មខាងលើទាំងស្រុងទុកជាការព្រមាន៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay