ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅក្នុងគុករបស់ប្រទេសថៃត្រូវបានគេ Hack និងបង្ហាញថា អ្នកទោសត្រូវដេកគរគ្នាយ៉ាងចង្អៀត(មានវីដេអូ)
ថៃ៖ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅក្នុងគុក Lang Suan ប្រទេសថៃត្រូវបានគេ Hack (លួចចូលទៅមើលតាមបណ្តាញអ៊ីនធឺណិត) ហើយទិដ្ឋភាពទាំងស្រុងនៅក្នុងគុកនោះ ត្រូវបានអ្នកលួចចូលមើលនោះយកទៅបង្ហោះពេញបណ្តាញសង្គម YouTube ទៀតផង។ តាមរយៈវីដេអូនោះគេបានមើលឃើញថា អ្នកជាប់ទោសទាំងអស់ត្រូវដេកគរលើគ្នាយ៉ាងអនាធិបតេយ្យបំផុត។ ក្រោយវីដេអូមួយនេះត្រូវបានបែកធ្លាយជាសាធារណៈក្រុមអ្នកការពារសិទ្ធមនុស្ស និងសាធារណៈទូទៅបានធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់រដ្ឋាភិបាលថា គ្មានកន្លែងសមរម្យសម្រាប់អ្នកទោស ហើយវាគឺជាការរំលោភសិទ្ធអ្នកទោសទៀតផង ដែលឲ្យពួកគេដេកលើគ្នាគ្មានសណ្ឋាប់ធ្នាប់ដូចនោះ។

រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញទេថា អ្នកណាម្នាក់ជាអ្នកលួចធ្វើរឿងនេះ ហើយការឆ្លើយតបរបស់តំណាងរដ្ឋាភិបាលថៃយ៉ាងណានោះក៏នៅមិនទាន់ធ្វើឡើងនៅឡើយដែរ។ គួរម្លឹកជូនថា ករណីដូចនេះក៏ធ្លាប់ កើតឡើងនៅក្នុងបណ្តាប្រទេសធំៗផងដែរដូចជានៅអូស្រ្តាលី និងរុស្សីជាដើម។ សូមបញ្ជាក់ផងដែរថាគុក Lang Suan មានទីតាំងស្ថិតនៅក្នុងខេត្ត Chumphon ភាគខាងត្បូងប្រទេសថៃ៕
អត្ថបទ៖ ភក្តី