សិល្បៈ

ពិតជាគួរឲ្យអាសូរណាស់ តារាសម្តែងភេទទី៣ Mr. Queen ធ្លាក់ខ្លួនឈឺស្គមស្គាំងយ៉ាងធ្ងន់ធ្ងរ

BY
Khmernote Media
December 27, 2019

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវអាការៈ និងស្ថានភាពជម្ងឺរបស់តារាមួយដួងគឺលោក ហួត វឌ្ឍនា ហៅ Mr. Queen បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដូចជាជំងឺមហារីកនិងរបេង ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្សី។

ដោយផេកសិល្បករកម្ពុជា បានឲ្យដឹងថា​៖ “ពិតជាគួរអោយអាសូរណាស់ តារាសម្តែងភេទទី៣មុខពីរ លោក វឌ្ឍនា ហៅ Mr. Queen បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺមហារីកនិងរបេង ដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរុស្សីយ៉ាងឯកោរ និងគ្មានថវិការព្យាបាលជំងឺទេ។ ខ្ញុំបាទ ជូនថវិការផ្ទាល់ខ្លួនរបស់ខ្ញុំចំនួន 100$ ជូនដល់គាត់ជាការដោះស្រាយបន្តិចបន្តួច ។ បើបងប្អូន និងអ្នកសិល្បៈណាស្គាល់គាត់សូមមេត្តាមកជួយគាត់ផង តិចក្តីច្រើនក្តីតាមសទ្ធា ហើយឥឡូវនេះគាត់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរុស្សី ឬទំនាក់ទំនងតាមលេខទូរស័ព្ទរបស់គាត់ផ្ទាល់គឺ 087 414032″។

សូមរំលឹកថាលោក ហួត វឌ្ឍនា ហៅ Mr. Queen ជាតារាភេទទីបីបង្ហាញសម្ថភាពចម្រុះ លោកចូលចិត្តតុបតែងខ្លួនប្លែកៗ និងបង្ហោះរូបភាពបែបកំប្លែង ស៊ិចស៊ី ព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន៕

Share This Post: