ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រយ័ត្នផង! នេះមុខសញ្ញាលួចកាច់កញ្ចក់រថយន្តយ៉ាងសកម្ម ជិះម៉ូតូ Zoomer-X ស្លាកលេខ ភ្នំពេញ​ 1FG 1710

    BY Khmernote Media December 28, 2019
    ប្រយ័ត្នផង! នេះមុខសញ្ញាលួចកាច់កញ្ចក់រថយន្តយ៉ាងសកម្ម ជិះម៉ូតូ Zoomer-X  ស្លាកលេខ ភ្នំពេញ​ 1FG 1710

    ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពចោរដៃឆើតម្នាក់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត Pirus មួយគ្រឿង មិនត្រឹមតែប៉ុណ្ណោះថែមទាំងកាយប្រុងយកទ្រព្យសម្បត្តិនៅក្នុងរថយន្តថែមទៀតផង ប៉ុន្តែសកម្មភាពនេះត្រូវបានអាក់ខានដោយសារតែម្ចាស់រថយន្តបានភ្ញាក់ពីដំណេក។

    ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង២៧នាទីទៀបភ្លឺ ស្ថិតនៅតាមបណ្តោយផ្លូវផ្លូវ186​ សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sok ProrSer ជាម្ចាស់រថយន្តបានសរសេររៀបរាប់ថា៖ “បាទជួយស៊ែរ​ម្នាក់មួយៗ ដេីម្បីអោយបងៗសមត្ថកិច្ចបានឃេីញ​ និងចាប់ពពួកចោរអ៊ុំបុកចោរបែងដែរឧស្សាហ៍ធ្វេីសកម្មភាពលួច​ និងកាច់កញ្ចក់រថយន្ត​បានឃេីញផង​។ ក្រុមពួកវាមានច្រេីន​ ចែកប្លុកគ្នាធ្វេីសកម្មភាពយ៉ាងសកម្ម​ អ្នកដែរធ្លាប់ជួបទេីបយល់អារម្មណ៍នេះច្បាស់​ ស្លាកលេខម៉ូតូវា​ ZoomerX ភ្នំពេញ​ 1FG 1710 ថ្ងៃលោកចោរអញ្ជេីញមកធ្វេីសកម្មភាព​ 20/12/219​ 3:27 am ផ្លូវ186​ សង្កាត់ទឹកល្អក់ទី3​ ខណ្ឌទួលគោក​ ឧស្សាហ៍ធ្វេីសកម្មណាស់ក្រុមវា​”៕

    ccccc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay