ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ញាក់សាច់! រថយន្ត​ដឹក​ទំនិញ​មួយគ្រឿងធ្លាក់ទូរកុងទ័រនឺនៅលេីផ្លូវជាតិលេខ៤​ ទាំងព្រឹកព្រលឹមសំណាងល្អគ្មានអ្នករងគ្រោះ

    BY Khmernote Media December 28, 2019
    ញាក់សាច់! រថយន្ត​ដឹក​ទំនិញ​មួយគ្រឿងធ្លាក់ទូរកុងទ័រនឺនៅលេីផ្លូវជាតិលេខ៤​ ទាំងព្រឹកព្រលឹមសំណាងល្អគ្មានអ្នករងគ្រោះ

    រថយន្ត​ដឹក​ទំនិញ​ កុងទីន័រ​ មួយគ្រឿង​ដាច់ធ្លាក់​ម​កដីនៅលេីផ្លូវជាតិលេខ៤​ សំណាង​ល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណេីរ ហេតុការណ៍នេះបានកើតឡើងនោវេលាម៉ោង ៤និង៤៥នាទីទាបភ្លឺ ថៃ្ង​សៅរ៍​ ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅចំណុចភូមិ​ព្រៃ​ស្លឹក​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ​ លេីកំណាត់ផ្លូវ​លេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៤៨-៤៩។

    រថយន្តដឹក​ទំនិញ​ កុងទីន័រ​មួយគ្រឿង​ ម៉ាក​ Hino ក្បាល​ពណ៌ស​ ស្លាកលេខភ្នំពេញ​ 3​E-5215 ភ្នំពេញ​ របស់​ក្រុមហ៊ុន​ផែស្ងួត​ អូរ​លែរ​ បានផ្ដាច់ទូរកុងទ័នឺរ​ ធ្លាក់​មកលេីដីលេីចិញ្ចេីមថ្នល់ដីក្រហម។ យោងប្រភពព័ត៌មានបានឲ្យដឹងថារថយន្ដដឹកទំនិញកុងទ័រនឺនេះបេីកបរក្នុងល្បឿនលឿនហេីយជួបនឹងរថយន្ដមួយ​គ្រឿង​បេីកបញ្រ្ចាសទិសគ្នា​ក៏គេចចូលវិញដោ​យការបាត់ម្ចាស់ការ​ធ្វើ​អោយរថយន្ដគ្រវី​គ្រវ័ត​ប​ណ្តាលអោយធ្លាក់ទូរកុងទ័រនឺតែម្ដង​ គាប់ជួន​ពេ​លនោះគ្មានរថយន្ដឬអ្នកធ្វេីដំណេីរទេីបមិន​ប​ណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​កំពុង​ជួយ​សម្រប​សម្រួល​នៅគោលដៅ​កេីតហេតុ​ខាងលើ​ និងចំណាត់ការស្ទូចយករថយន្ដនិងទូកុងទ័រនឺចេញដេីម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay