ក្រុមយុវជនសំរាម កំពុងខ្វះខាតថវិកា សូមបងប្អូនមេត្តាជួយតាមកំលាំងសទ្ធាជាការលើកទឹកចិត្តដល់ពួកគាត់ផង
យុវជនសំរាម ដែលដឹកនាំយុវជនស្ម័គ្រចិត្តសម្អាតកាយសំរាមចេញពីលូបឹងត្របែក សម្អាតបរិស្ថាន ផ្សព្វផ្សាយនិងធ្វើជាគំរូដ៏ល្អសម្រាប់មហាជន។ បន្ទាប់ពីដំណើរការនៃក្រុមយុវជនសំរាម ប្រធានក្រុមយុវជនសំរាមលោក សាន ដារ៉ាវីត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនូវភាពខ្វះខាតរបស់ក្រុមយុវជនសំរាម និងសំណូមពរឲ្យបងប្អូនជួយឧបត្ថម្ភជាថវិកាបន្តិចបន្តួចដើម្បីជាកម្លាំងចិត្តដល់យុវជនយុវតីស្ម័គ្រចិត្តឯទៀត។

ដោយលោកបានសរសេររៀបរាប់ថា៖ “បងប្អូនអាណិតក្រុមយុវជនសំរាមអត់? ពេលនេះក្រុមយើងកំពុងមានវិបត្តិហិរញ្ញវត្ថុជាទំងន់ មនុស្សក្នុងក្រុមយើងពេលនេះម្នាក់ៗធ្វើការដល់យប់ជ្រៅ បាយឡើង៤ពេលហើយ ធ្វើដំណើរទៅមុខកាន់តែឆ្ងាយចំណាយក៏កើន ម្នាក់ៗមុខឡើងក្រៀមក្រោះ អត់លុយចាយ ជប់លៀង មិត្តស្រី សង្សារ សុំបែកអស់ហើយ ដើម្បីកាត់បន្ថយចំណាយ ។ នេះជារឿងពិតដោយហេតុស្មោះស្ម័គ្រនឹងសំរាមនៅភ្នំពេញពេក យុវជនខ្លះគំរាមលោតទឹកលូ បើសិនជានៅមានសំរាមនៅកន្លែងដែលខ្លួនយាម ពួកគាត់ពិតជាមានទំនួលខុសត្រូវខ្ពស់ណាស់ ដូច្នេះសូមបងប្អូនជនរួមជាតិមេត្តាជួយតាមកំលាំងសទ្ធាជាការលើកទឹកចិត្តពួកគាត់ក្នុងប្រតិបត្តិការណ៍កំចាត់សំរាមសារធារណៈនេះ សូមអរគុណ ABA Account: 000487357(SAN DARAVIT) ACLEDA : 34730053092616 លេខទូរស័ព្ទ 069 21 60 85 សូមអរគុណបងប្អូន”៕




