ព័ត៌មានជាតិ
រន្ធត់ខ្លាំងណាស់! ឡានបែនដឹកដីបុកប៉ូលិស ដែលកំពុងសម្រួលចរាចរណ៍ស្តែងៗ បណ្តាលឲ្យរបួសធ្ងន់
BY Khmernote Media
December 28, 2019
នៅមុននេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីមួយដែលឡានដឹកដីមួយគ្រឿង បានបុករះរថយន្ត២គ្រឿង និងបុកប៉ូលិសចរាចរណ៍ដែលកំពុងសម្រួលចរាចរណ៍នៅស្ពានថ្មី ខេត្តកំពត។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រោយកើតហេតុជនបង្កត្រូវបានចាប់ខ្លួនភ្លាមៗ ចំណែកជនរងគ្រោះជាប៉ូលិសបានរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។

ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Soapiseth Kem បានបង្ហោះវីដេអូនិងបានសរសរថា៖ “ខេត្តកំពត Video camaraសុវត្ថិភាព ឡានបែនដឹកដីបុករះឡាន២គ្រឿងនិងប៉ូលីសចរាចរណ៍ដែលកំពុងសម្រួលចរាចរណ៍នៅស្ពានថ្មី”៕




