ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! វីរកីឡាការិនី កែ ឡេង ដែលប្រកួតឈ្នះមេដាយមាស ត្រូវបានតម្លើងឋានន្តរស័ក្តិឧត្តមសេនីយទោ (ផ្កាយ​ពីរ)

    BY Khmernote Media December 30, 2019
    អបអរសាទរ! វីរកីឡាការិនី កែ ឡេង ដែលប្រកួតឈ្នះមេដាយមាស ត្រូវបានតម្លើងឋានន្តរស័ក្តិឧត្តមសេនីយទោ (ផ្កាយ​ពីរ)

    វីរកីឡាការិនី កែ ឡេង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រោសប្រទាន តម្លើងឋានន្តរស័ក្តិឧត្តមសេនីយទោ (ផ្កាយ​ពីរ) ហើយអ្នកស្រីត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ​ពីរ) ជូន​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ។ អ្នកស្រី កែ ឡេង ជាម្ចាស់មេដាយមាស ប្រភេទកីឡាប៉េតុងពិភពលោក ៤ជំនាន់ ជូនជាតិមាតុភូមិកម្ពុជា។

    អ្នកស្រី កែ ឡេង បានបង្ហាញនូវអារម្មណ៍រំភើប ដោយអ្នកស្រីបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ទូលព្រះបង្គំ នាងខ្ញុំកែ ឡេង សូមអរព្រះគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គប្រោសប្រទាន តម្ដើងឋានន្តរស័ក្តិ ឧត្តមសេនីយទោ ដល់រូបទូលព្រះបង្គំ កែ ឡេង។ ព្រមទាំងអរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុន សុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា ប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ចំពោះ នាងខ្ញុំ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay