ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាតកឈាមត្រជាក់ដែលសម្លាប់មិត្តញាត់ធុងទឹកកកព្រោះតែមកទារបំណុល ត្រូវតុលាការផ្ដន្ទាទោសដាក់គុកអស់មួយជីវិត

    BY Khmernote Media December 31, 2019
    ឃាតកឈាមត្រជាក់ដែលសម្លាប់មិត្តញាត់ធុងទឹកកកព្រោះតែមកទារបំណុល ត្រូវតុលាការផ្ដន្ទាទោសដាក់គុកអស់មួយជីវិត

    តុលាការសម្រេចបើកសវនាការប្រកាសសាលក្រមសំណុំរឿងស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់កង់ៗញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ។ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទឃាតកម្មគិតទុកមុន តាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ

    និង សងសំណងរដ្ឋប្បវេណីទៅឲ្យជនរងគ្រោះ ១២០លានរៀល ដែលប្រព្រឹត្តលើស្ត្រីជនរងគ្រោះឈ្មោះ គឹម យ៉ានាង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។ គួររំលឹកថា ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay