ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងចាត់វិធានការឲ្យតឹងរឹងលើម្ចាស់គ្លីនិកឯកជនមួយកន្លែងនៅខេត្តកំពង់ឆ្នាំង បើរកឃើញមានកំហុសសម្រាលកូនបណ្តាលឲ្យស្លាប់ទាំងម្តាយនិងកូន

    BY Khmernote Media January 3, 2020
    រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងចាត់វិធានការឲ្យតឹងរឹងលើម្ចាស់គ្លីនិកឯកជនមួយកន្លែងនៅខេត្តកំពង់ឆ្នាំង បើរកឃើញមានកំហុសសម្រាលកូនបណ្តាលឲ្យស្លាប់ទាំងម្តាយនិងកូន

    មានការភ្ញាក់ផ្អើល បន្ទាប់ពីស្ត្រីម្នាក់ ចូលទៅសម្រាលកូន នៅមន្ទីរពេទ្យឯកជនមួយឈ្មោះ យឹម ផល្លា ខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង បានស្លាប់បាត់បង់ជីវិតទាំងម្តាយនិងកូនហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។

    ក្រោយពីមានករណីមួយនេះកើតឡើងលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតទៅលើម្ចាស់គ្លីនិកឈ្មោះ យឹម ផល្លា បើសិនជារកឃើញថា មានកំហុសក្នុងការសម្រាលស្ដ្រីម្នាក់បណ្តាលឲ្យស្លាប់ទាំងម្តាយ និងកូន ហើយលោករដ្ឋមន្រ្តី ក៏បានចាត់ឲ្យមន្ត្រីសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងស៊ើបអង្កេតដល់ទីតាំងគ្លីនិកកើតហេតុ។

    សូមរំលឹកថាយោងតាមសម្តីបុរសជាប្តីជនរងគ្រោះបានឲ្យថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្លាក់ឈាមខណៈដែលគ្រប់ខែឆ្លងទន្លេ ពេលនោះលោកក៏បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ នៅបន្ទប់ថែទាំជំងឺឯកជនខាងលើ ដោយអ្នកគ្រូពេទ្យបានប្រាប់ថាប្រពន្ធគាត់មិនអីទេ អាចសម្រាលកូននៅទីនេះបាន បង់ថ្លៃសេវាអស់តែ១លានរៀលប៉ុណ្ណោះ។ ក្រោយសម្រាលរួច ទារកដែលកើតមក ដូចមិនស្រួល រីឯស្ត្រីជាម្តាយ មានអាការ:ខ្សោយទៅៗ ទើបក្រុមគ្រួសារ បានជំរុញឲ្យគ្រូពេទ្យ បញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តែជាអកុសល ពេលបញ្ជូនស្រ្តីជាម្ដាយ និងទារក ទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គឺហួសពេលអស់ទៅហើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay