ព័ត៌មានជាតិ
សម្តេចតេជោ នឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំ ការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ
BY Khmernote Media
January 3, 2020
មុននេះបន្តិចសម្តេចតេជោបានបង្ហោះឲ្យដឹងថា៖ “ខ្ញុំនឹងចេញទៅខេត្តកែបនៅ ពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំ ការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ”។ គួរបញ្ជាក់ថា មានករណីបាក់អគារកម្ពស់ប្រាំពីរជាន់នៅខេត្តកែប ដោយប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានមនុស្សនៅក្នុងអគារ។ ខណៈនេះសមត្ថកិច្ចកំពុងតែស្ថិតនៅក្នុងកន្លែងកើតហេតុ បានជួយសង្គ្រោះបានជនរងគ្រោះចំនួន ៥ នាក់ នៅសល់ ប្រហែល ២០ ទៅ ៣០ នាក់ទៀតនៅក្រោមអគារ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប៕









