ព័ត៌មានជាតិ
RIP សុំចូលរួមរំលែកទុក្ខ! គិតមកដល់ពេលនេះ ជនរងគ្រោះ៤នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះមាន (ប្រុស១ ស្រី៣នាក់) ក្នុងគំនរអគារកម្ពស់៧ជាន់នៅកែប
BY Khmernote Media
January 3, 2020
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប ហើយមកដល់ម៉ោង៨យប់នេះ ក្រុមសមត្ថកិច្ចចម្រុះបានឲ្យដឹងថាមានជនរងគ្រោះ៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះមាន (ប្រុស១ ស្រី៣នាក់) និងបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕






