ពុទ្ធោ ! អគារ ៧ជាន់ដែលរលំនៅខេត្តកែប ត្រូវបានគេរកឃើញថាជាសំណង់ដែលសង់ខុសពីលិខិតអនុញ្ញាត តាំងពីថ្ងៃទី ៥ ខែធ្នូ មកម្លេះ
ករណីរលំអគារកំពស់៧ជាន់រាបដល់ដី នៅខេត្តកែប ដែលនេះជាករណីបាក់រលំអគារជាលើកទី២ផងដែរនៅក្នុងប្រទេសកម្ពុជាយើង ក្នុងរយៈពេលមិនដល់មួយឆ្នាំផងនោះ ពេលនេះត្រូវបានគេទម្លាយអោយដឹងថា អគារមួយនេះត្រូវបានសាងសង់ឡើងខុសពីលិខិតអនុញ្ញាត តាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ មកម្លេះដែលការរកឃើញនេះត្រូវបានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ នៃខេត្តកែប នេះបើតាមការរៀបរាប់របស់លោក ផែង វណ្ណៈ នៅលើទំព័រ Facebook របស់លោក។

លោក ផែង វណ្ណៈ ដដែលក៏បានទម្លាយអោយដឹងថាពីអត្តសញ្ញាណម្ចាស់អគារផងដែរ ដោយក្នុងនោះលោកបានរៀបរាប់ថា៖ “ស្គាល់ឈ្មោះម្ចាស់សំណង់បាក់រលំនៅខេត្តកែបហេីយ ៤ នាក់ស្លាប់ ១៩ នាក់ សង្គ្រោះ បាន ៖
– ម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ
– សំណើចុះថ្ងៃ ០៦-៣-២០១៩ ។
– មកដល់ច្រកចេញចូលសាលាខេត្ត លេខ ១៧៩/១៩ ចុះថ្ងៃ ១៦-៧-២០១៩ ។
– មន្ទីរ ដនសស ខេត្តកែប លេខ ០០៩ ដនសស/ក.សុដី ចុះថ្ងៃ ០៣-៧-២០១៩ ។
– ខេត្តសម្រេច លេខ ៤២៧/១៩ បជ ចុះថ្ងៃ ០២-៨-២០១៩ ។
– បើកការដ្ឋាន ០២៣/ដនសស-ខក ចុះថ្ងៃ២០-៨-២០១៩ ។
– ថ្ងៃទី ៥-១២-២០១៩ មន្ទីរបានចុះពិនិត្យ បានសន្និដ្ឋានថា សំណង់សង់ខុសពីលិខិតអនុញ្ញាត ។
– សំណង់នេះ ក្រោម៣០០០ម៉ែត្រការ៉េរដ្ឋបាលខេត្តកែប សំរេចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។”





