ព័ត៌មានជាតិ
សុំជួយបន់ស្រន់ឲ្យឆាប់ជួយបានផង! ឮសម្លេងជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរបេតុងបានស្រែកដង្ហោយសុំអោយជួយ
BY Khmernote Media
January 4, 2020
យោងតាមផេករបស់សម្តេចតេជោបានឲ្យដឹងថា៖ នៅពេលនេះគឺម៉ោង 7:48 យប់ថ្ងៃសៅរ័ទី4 មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីកំពុងនៅជាប់ជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ដែលកំពុងរុករកពលរដ្ធរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគារ7ជាន់ដែលបាក់រលំកាលពីម្សិលមិញនៅខេត្តកែប។ តាមការបញ្ជាក់ពីក្រុមការងារសង្រ្គោះបន្ទាន់គឺបានឮសម្លេងជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយជាប់នៅក្នុងគំនរបេតុងបានស្រែកដង្ហោយសុំអោយជួយ។ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែនកំពុងរង់ចាំលទ្ឋផលសង្រ្គោះបន្ទាន់ ដែលត្រូវធ្វេីអោយបានលឿនបផុតដេីម្បីសង្រ្គោះជីវិតមនុស្សដែលកំពុងជាប់ក្នុអគារដួលរលំនេះ៕










