ក្រុមហ៊ុន Canon និយាយថា “ជូនតាមសំណូមពរ” ហើយនេះគឺជា lens 50-1000mm ដែលមានតម្លៃ 7ម៉ឺនដុល្លារ (មានវីដេអូ)
- April 9, 2018
ត្រឡប់ទៅកាន់ឆ្នាំ2010 វិញ ក្រុមហ៊ុន Canon ធ្លាប់ត្រូវបានអ្នកផលិតខ្សែភាពយន្ដបែបជីវិតសត្វព្រៃដ៏ល្បីល្បាញមួយរូបលោក Ivo Norenberg ឌឺដង ហើយបញ្ឈឺឲ្យក្រុមហ៊ុនផលិតកាមេរ៉ាលំដាប់ពិភពលោកមួយនេះ ផលិតកញ្ចក់ lens ដែលមិនអាចទៅរួច។ ក្រោយមក ក្រុមហ៊ុន Canon មិនបានបញ្ចេញសកម្មភាពអ្វីឡើយ គ្រាន់តែនិយាយពាក្យមួយម៉ាត់ថា “ជូនតាមសំណូមពរ” ហើយមិនបានប៉ុន្មានផង ពាក្យថាមិនអាចទៅរួច ក៏ប្រែក្លាយជាទៅរួចវិញ។

ខាងក្រោមនេះ គឺជាវីដេអូដែលផលិតចេញពី lens របស់ក្រុមហ៊ុន Canon ម៉ូដែល CINE-SERVO 50-1000mm T5.0-8.9 EF-mount cinema lens ដែលមានតម្លៃរហូតដល់ទៅ $70,000 ឯណោះ។
នៅពេលក្រុមហ៊ុន Canon សម្រេចប្រកាសទាក់ទងទៅនឹងកញ្ចក់ lens ដ៏អស្ចារ្យបែបនេះ លោក Norenberg ក៏បានចូលរួមអបអរសាទរ និងបញ្ជាក់បន្ថែមនូវលក្ខណៈពិសេស ក៏ដូចជាមុខងារដែលមានភ្ជាប់មកជាមួយ។ គាត់បាននិយាយថា “នេះគឺជា lens ក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ ហើយទាំងមុខងារ និងលក្ខណៈពិសេស គឺគ្មានអ្វីទាស់ឡើយ។”

Fu
ប្រភព៖ petapixel
- Share This Post:






