ព័ត៌មានជាតិ
ទឹកដោះម្តាយថ្លៃ! រំភើបជំនួស ទីបំផុតក្រុមសង្គ្រោះ បានជួយជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរបេតុង ចេញបានហើយ បន្ទាប់ពីឮសម្លេងជនរងគ្រោះស្រែកហៅឲ្យជួយ
BY Khmernote Media
January 4, 2020
មុននេះបន្តិចសម្តេចតេជោបានបង្ហោះឲ្យដឹងថា៖ នៅពេលនេះគឺម៉ោង 7:48 យប់ថ្ងៃសៅរ័ទី4 មករាក្រុមការងារសង្រ្គោះបន្ទាន់គឺបានឮសម្លេងជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយជាប់នៅក្នុងគំនរបេតុងបានស្រែកដង្ហោយសុំអោយជួយ។ សម្តេចតេជោ ហ៊ុន សែនកំពុងរង់ចាំលទ្ឋផលសង្រ្គោះបន្ទាន់ ដែលត្រូវធ្វេីអោយបានលឿនបផុតដេីម្បីសង្រ្គោះជីវិតមនុស្សដែលកំពុងជាប់ក្នុអគារដួលរលំនេះ។ ស្រាប់តែមុននេះបន្តិច យោងតាមការ Live របស់សម្តេចបានឃើញថា ក្រុមសង្គ្រោះបានជួយជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរបេតុងបានហើយ ដោយមិនបានគ្រោះថ្នាក់ដល់ជីវិតទេ៕






