ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាយុថ្លៃមែន! ព្រឹកមិញនេះ ក្រុមសង្គ្រោះបន្ទាន់ បានសង្គ្រោះស្ត្រីម្នាក់ទៀតចេញពីគំនរអគារបាក់រលំ

    BY Khmernote Media January 5, 2020
    អាយុថ្លៃមែន! ព្រឹកមិញនេះ ក្រុមសង្គ្រោះបន្ទាន់ បានសង្គ្រោះស្ត្រីម្នាក់ទៀតចេញពីគំនរអគារបាក់រលំ

    កាលពីព្រឹកមិញថ្ងៃទី ៥ មករា ឆ្នាំ ២០២០ នៅម៉ោង ៩:១៨នាទីព្រឹក គឺក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ បានសង្រ្គោះជនរងគ្រោះភេទស្រីបាន១នាក់ ថែមទៀតពីក្នុងគំនរអគារបាក់បែក៧ជាន់ ដែលបានបាក់រលំ នៅខេត្តកែបកាលពីថ្ងៃទី៣ មករា កន្លងទៅនេះ។ មកដល់ថ្ងៃទី ៥ មករា ម៉ោង ១០:៤៥ ព្រឹកនេះ គឺសរុបជងរងគ្រោះដែលបានសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៣ នាក់ ( ស្រី ២២នាក់ និងស្លាប់៣០ នាក់) ។

    សម្តេចតេជោ នាយករដ្ឋមន្រ្តីមានសេចក្តីរីករាយ និងរំភើបក្រៃលែងដែលជីវិតមនុស្សម្នាក់ទៀតត្រូវបានសង្គ្រោះចេញពីផ្ទាំងបេតុងនៃអគារដ៏សែនធ្ងន់ដែលគ្រប់គ្នាមិននឹកស្មានថាអាចមានអ្នករស់រានមានជីវិតនៅឡើយ។

    នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅទីតាំងអគារដួលរលំនៅឡើយ ដើម្បីលើកទឹកចិត្ត និងជំរុញការងារសង្រ្គោះបន្ទាន់អោយដំណើរការទៅមុខដោយរលូន៕

    ប្រភព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

    Share This Post:
    MPO4D jitutoto mpo4d Mpoplay