វ៉ាយ!! សណ្ឋាគារប្រណិតលើអាកាសដំបូងបង្អស់លើពិភពលោក អាចនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ2021 ឯតម្លៃវិញចប់និយាយ…
- April 9, 2018
នៅពេលគម្រោងទទួលបានជោគជ័យ នោះ Aurora Station អាចជាសណ្ឋាគារដំបូងបង្អស់ និងមានតែមួយលើពិភពលោកដែលមានទីតាំងនៅលើអាកាស ហើយមនុស្សអាចស្នាក់នៅទីនោះបាន។ ដោយឡែក សណ្ឋាគារប្រណិតនេះ ត្រូវបានសាងសង់ឡើងនៅលើកម្ពស់ជាង 200ម៉ាយឯណោះពីផែនដី ហើយនេះពិតជារឿងដ៏អស្ចារ្យបំផុតមួយ។

Orion Span, Inc. គឺជាក្រុមហ៊ុនធំមួយដែលមានទីតាំងនៅឯទីក្រុង Houston ហើយក៏ជាម្ចាស់នៃគម្រោងនេះដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះបានលើកឡើងថា ក្នុងឆ្នាំ2021 សណ្ឋាគារ Aurora Station នឹងបើកឲ្យដំណើរការ ហើយទទួលភ្ញៀវឲ្យស្នាក់នៅចាប់ពីពេលនោះតទៅ។
អ្វីដែលអស្ចារ្យបំផុតនោះគឺ ភ្ញៀវដែលទៅស្នាក់នៅទីនោះនឹងត្រូវបានដាក់បញ្ចូលក្នុងដំណើរកំសាន្តរយៈពេល 12ថ្ងៃលើលំហអាកាស ហើយភ្ញៀវទាំងអស់នឹងបានឃើញទេសភាពដ៏ស្រស់ស្អាតមិនគួរឲ្យជឿ និងមិនធ្លាប់បានឃើញពីមុនមក។ លើសពីនេះទៅទៀត Aurora Station នឹងធ្វើដំណើរតាមគន្លងរាល់ 90នាទីម្ដង ដូចនេះអ្នកស្នាក់នៅទាំងអស់នឹងអាចមើលថ្ងៃលិច ថ្ងៃរះរហូតដល់ទៅ 16ដងឯណោះក្នុងមួយថ្ងៃ។
អាចនិយាយបានថា ការផ្ដល់ជូនពិសេសនេះ គឺពិតជាអស្ចារ្យ និងមិនធ្លាប់មានពីមុនមក។ ដោយឡែក ស្របពេលជាមួយគ្នានេះ តម្លៃនៃការស្នាក់នៅពិតជាមិនធម្មតាឡើយ គឺរហូតដល់ទៅ 9.5លានដុល្លារឯណោះ ដែលមានន័យថា $791,666 ក្នុងមួយយប់។
ប្រភព៖ idropnews
- Share This Post:








