ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាណិតណាស់! មួយគ្រួសារ៤នាក់ស្លាប់ទាំងអស់ ដោយអគារបាក់សង្កត់នៅកែប ផ្ទះជនរងគ្រោះនៅស្រុកព្រះស្តេចខេត្តព្រៃវែង

    BY Khmernote Media January 5, 2020
    អាណិតណាស់! មួយគ្រួសារ៤នាក់ស្លាប់ទាំងអស់ ដោយអគារបាក់សង្កត់នៅកែប ផ្ទះជនរងគ្រោះនៅស្រុកព្រះស្តេចខេត្តព្រៃវែង

    ប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅក្នុងករណីបាក់រលំអគារកំពស់០៦ជាន់នៅខេត្តកែប ត្រូវបានបញ្ចប់នៅម៉ោង ១២ និង០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) – របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) – ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )។

    ចំណែកសោកនាថកម្មចំពោះគ្រួសារនេះវិញ យោងតាមផេក វត្តសិរិសាគរ ដូនស្ដើង១ បានឲ្យដឹងថា៖ “គ្រួសារ៤នាក់ស្លាប់ទាំងអស់ ដោយអគារបាក់សង្កត់នៅកែប ផ្ទះជនរងគ្រោះនៅខាងត្បូងវត្តដូនស្តើង ៦គម (ភូមិជៃអាខោល ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច) អត្មាភាពសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំរកអ្វីផ្ទឹមគ្មាន”។

    គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ អ្នករងរបួស និងស្លាប់នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ដោយអ្នករងរបួសក្នុងមួយនាក់ទទួលបានថវិកា ៤០លានរៀល (១ម៉ឺនដុល្លារអាមេរិក) អ្នកស្លាប់វិញសាកសពមួយថវិកា ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) ព្រមទាំងថវិកាបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay