ខ្លោចចិត្តណាស់! ស្ត្រីម៉េម៉ាយខំរកសុីលក់ដូរតាមអនឡាញ លក់ផងដឹកខ្លួនឯងផង ចុងក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលកូនតូចៗទាំង៣ឲ្យនៅកំព្រា
- January 6, 2020
ជារឿងមួយគួរឲ្យអាណិតអាសូរដោយមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញករណីស្រ្តីមេម៉ាយកូន៣មួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលកូនប្រុសស្រីតូចៗទាំង៣។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ូ ចន្ទ័លក្ខិណា ប្រកបរបរលក់ផលិតផលនៅតាមអនឡាញ បានដឹកអីវ៉ាន់ឲ្យភ្ញៀវដោយខ្លួនឯងរហូតបានជួបគ្រោះថ្នាក់ត្រូវរថយន្តក្រុងបុកនិងកិនពីលើបណ្តាលឲ្យស្លាប់គួរឲ្យអាណិតអាសូរ នៅផ្លូវ271 ។ ពុំមានព័ត៌មានលម្អិតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយក្រុមគ្រួសារជនរងគ្រោះបានស្នើឲ្យមានយុត្តិធម៌លើសពជនរងគ្រោះ ខណៈពុំមានអ្នកចេញមុខទទួលខុសត្រូវចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើយ។
នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Hul Kangha Pk បានសរសេររៀបរាប់ថា៖ “”សែនអាសូរណាស់ក្មួយៗអើយ ក្មួយៗនៅតូចពេកហើយ កូនបង៤ឆ្នាំ បន្ទាប់២ឆ្នាំ កូនពៅទើបតែ៥ខែ មច្ចុរាជអើយ ហេតុអ្វីសាហាវម្ល៉េះប្អូនខ្ញុំជាស្រ្តីមេម៉ាយណា។ គ្នាខំលក់អ៊នឡាញ ហើយខំដឹកខ្លួនអែងអោយភ្ញៀវ បែរជាមកត្រូវឡានក្រុងមកបុក ហើយកិនគ្នាទៀត ដឹងអត់ប្អូនខ្ញុំត្រូវមើលថែកូនតូចៗគាត់ ហេតុម្តេចមកពង្រាត់គ្នាពីកូនទៀត អត់ចេះគិតម៉ងហី ព្រហ្មលិខិតឯងនេះសាហាវហាក។ នាងខ្ញុំសូមលើកម្រាមដៃដប់ ដល់បងប្អូន ដែរបានរស់នៅផ្លូវ271 ម្តុំគេលក់តុក្កតា ថ្ងៃទី០៤ វេលាម៉ោង ១១កន្លះ ថ្ងៃត្រង់ បើបងប្អូនបានឃើញគ្រោះថ្នាក់ចរាចរណ៍ ឡានក្រុងបុកហើយកិនម៉ូតូជិះគ្នា២នាក់ ស្រីម្នាក់ និងកេ្មងប្រុសម្នាក់ ដោយគ្រោះថ្នាក់នេះចាប់ឡានមិនបានទេ គ្មានអ្នកណាទទួលខុសត្រូវទេ។ ពេលនេះប្អូនខ្ញុំស្លាប់ចោលកូនទាំង៣ហើយ បងៗប្រជាជននៅម្តុំនោះ បើមានជាវីដេអូ ឬថតបាននូវគ្រោះថ្នាក់នោះ ជួយទាក់ទង ផ្តល់ព័ត៌មាន ដល់គ្រួសារយើងខ្ញុំផង”៕





- Share This Post:






