ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រង្វង់មូល និងផ្លូវប្រសព្វរចនាបថខ្មែរ ចំនួន០៣នឹងលេចរូបរាងនៅក្នុងខេត្តព្រះសីហនុ

    BY Khmernote Media January 8, 2020
    រង្វង់មូល និងផ្លូវប្រសព្វរចនាបថខ្មែរ ចំនួន០៣នឹងលេចរូបរាងនៅក្នុងខេត្តព្រះសីហនុ

    កាលពីកំឡុង ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យ ស្ថានភាពផ្លូវទាំង៣៤ខ្សែ ប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ ក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមានសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាមួយនឹងទំហំទឹកប្រាក់វិនិយោគជាង២០០លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ព្រះសីហនុក្នុងគោលបំណងកែប្រែក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។

    ថ្មីៗនេះផងដែរ ឯកឧត្តម ជា សុផារ៉ា បានបង្ហាញពីគម្រោងសាងសង់រង្វង់មូល និងផ្លូវត្រីកោណផ្លូវប្រសព្វនៅខេត្តព្រះសីហនុចំនួន០៣ ដែលសុទ្ធតែមានរចនាបថខ្មែរតែម្តង។

    + ទី១៖ រង្វង់មូលព្រះថោង នាងនាគ ស្ថិតនៅលើមហាវិថីជំទាវម៉ៅ ប្រសព្វនឹងមហាវិថីឆ្នេររាម

    + ទី២៖ រង្វង់មូលព្រះសិវ ស្ថិតនៅលើមហាវិធីរាម ក្រុងព្រះសីហនុ

    + ទី៣៖ ត្រីកោណផ្លូវប្រសព្វ សីហរាជមុខបី ស្ថិតនៅលើផ្លូវជាតិលេខ៤ ប្រសព្វនឹងវិថីជោតញ្ញាណ

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay