ព្រះរាជសារលិខិតរំលែកទុក្ខរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជទានជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប
ព្រះរាជសាររំលែកទុក្ខ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ដែលបណ្តាលឲ្យជនរងគ្រោះចំនួន ៣៦នាក់បានស្លាប់។

សូមរំលឹកថាសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។
ខាងក្រោមនេះជាព្រះរាជសាររំលែកទុក្ខ៖

ប្រភព៖ Royal du Cambodge