ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចេះសមត្ថកិច្ចចាប់ខ្លួនទាន់ កុំអីអស់ ១៧ ០០០ដុល្លាបាត់

    BY Khmernote Media January 8, 2020
    ចេះសមត្ថកិច្ចចាប់ខ្លួនទាន់ កុំអីអស់ ១៧ ០០០ដុល្លាបាត់

    ខេត្តកំពង់ធំ៖ ជនសង្ស័យក្នុងករណីឆបោកតាមទូរស័ព្ទត្រូវបានអស់លក្ខណ៍ ក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ជនសង្ស័យមានឈ្មោះះ វេន យន អាយុ៥២ឆ្នាំ ចំណែកឯជនរងគ្រោះមានឈ្មោះ ប៉ែន សាវី ភេទស្រី អាយុ៦៨ឆ្នាំ ស្នាក់នៅតំបន់រោងជប៉ុនភូមិសាស្រ្ត ឃុំសុចិត្រ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ យោងតាមការបញ្ជាក់ពីឈ្មោះ ប៉ិច ស៊ីវ ភេទប្រុស អាយុ៤៦ឆ្នាំត្រូវជាកូនប្រសាររបស់ជនរងគ្រោះបញ្ជាក់ថា

    កាលពីថ្ងៃទី០២ ខែមករា មានលេខទូរសព្ឌ័ 067  936 708 បានតេមកទូរស័ព្ទរបស់គាត់លេខ012 217 330 និយាយថា ម្តាយរបស់បងខ្ចីម៉ូតូរបស់ខ្ញុំជិះទៅបុកកូនអ្នកធំ ហើយខាងជនរងគ្រោះទារសំណង 17000$ (មួយម៉ឺនប្រាំពីរពាន់ដុល្លា) បើមិនបានមិនមានជីវិតទៅផ្ទះវិញទេ ហើយហាមប្រាប់សមត្ថកិច្ច ពេលនោះខ្លួនចេះតែពន្យាពេលដោយប្រាប់ថា លុយខ្ចីធនាគារមិនទាន់បានទេ។

    ជនសង្ស័យចេះតែតេមករកប្រាក់រហូតលុះដល់ថ្ងៃទី០៥ មករា ឆ្នាំ២០២០ ខ្លួនបានតេប្រាប់វាថា លុយខ្ចីគេបានតែ 2000$ទេ អោយប្រពន្ធទៅយកហើយ តែប្តីប្រពន្ធគេឈ្លោះគ្នា ពេលនេះខ្ញុំវេអោយ១០០$ទិញអីហូបសិន ស្អែកខ្ញុំវេអោយទាំងអស់ លុះស្អែកឡើងថ្ងៃទី០៦ មករា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៥នាទី ជនសង្ស័យបានមកដកលុយនៅផ្ទះវីងកត្រូវសមត្ថកិច្ចចាប់បានតែម្តង៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay