ចុមម៉េចចឹង! មានការលើកឡើងថា Samsung កូពីរូបសំគាល់ Face ID របស់ Apple មកប្រើ
- January 8, 2020
កន្លងមកអ្នកតាមដានព័ត៌មានបច្ចេកវិទ្យាបានដឹងហើយថា មានករណីជាច្រើន ដែលក្រុមហ៊ុន Samsung បានប្រើប្រាស់ការរចនាតាមម៉ូដរបស់ Apple រឺក៏ចំលង ដោយផ្ទាល់តែម្តងក៏មាន។ ឥឡូវនេះយីហោរបស់ប្រទេសកូរ៉េមួយនេះសាជាថ្មីត្រូវបានគេមើលឃើញថា បានលួចចម្លងរូបសញ្ញាសម្គាល់របស់ Apple ហើយបានប្រើវានៅក្នុងព្រឹត្តិការណ៍ keynote CES ឆ្នាំ២០២០ ទៀតផង។
ព្រឹត្តិការណ៍ CES ឆ្នាំ ២០២០ របស់ Samsung ក្រុមហ៊ុនបានបង្ហាញនូវលក្ខណៈពិសេសជាច្រើនរបស់ Samsung Pass ផងមុខងារគ្រប់គ្រងលេខសម្ងាត់ និងសេវាកម្មផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដទៃទៀត ដែលជាកម្មវិធីតំឡើងជាមុននៅលើស្មាតហ្វូន និងថេប្លេតមួយចំនួនរបស់ខ្លួន។ អ្នកទស្សនា និងអ្នកសរសេរប្លុកមួយចំនួនបានកត់សម្គាល់ឃើញថា Samsung កំពុងប្រើរូបតំណាង ដែលមើលទៅដូចរូបតំណាងសម្គាល់របស់ Apple គឺមុខងារ FaceID តែម្តង៕


អត្ថបទ៖ ស៊ុនលី
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង







