ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះ​ពិធី​បង្សុកូល​ឧទ្ទិស​មហា​ព្រះកុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ក្នុង​ឱកាសខួបចម្រើនព្រះជន្មវស្សាគម្រប់ ៧៧ ព្រះវស្សា

    BY Khmernote Media January 8, 2020
    ព្រះ​ពិធី​បង្សុកូល​ឧទ្ទិស​មហា​ព្រះកុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ក្នុង​ឱកាសខួបចម្រើនព្រះជន្មវស្សាគម្រប់ ៧៧ ព្រះវស្សា

    នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានការរៀបចំធ្វើព្រះ​ពិធី​បង្សុកូល​ឧទ្ទិស​មហា​ព្រះកុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាថ​វដ្តី​ឯក​ ក្នុង​ឱកាស​ខួប​ថ្ងៃ​ប្រសូត​ គម្រប់​៧៧ព្រះ​វស្សា​​ នៅក្នុង​វត្ត​បទុមវតី​រាជ​វរារាម។ ដោយមានការ​យាង​ និង​អញ្ជើញ​ចូលរួម​ដោយ​ សម្តេច​រាជ​បុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ស៊ីសុវត្ថិ​ កល្យាណ​ទេវី​ ព្រះ​បុត្រី​​ នៃ​សម្តេច​រាជ​បុត្រី​ព្រះ​រៀម​ ព្រមទាំង​លោកគ្រូ​ អ្នក​គ្រូ​ នាដការបាំ​ព្រះ​រាជ​ទ្រព្យ​ជាច្រើន​រូបផងដែរ។

    សូមរំលឹកថាសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

    ប្រភព៖ Royal du Cambodge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay