ព័ត៌មានជាតិ
លោកឯកអគ្គរដ្ឋទូតអាមេរិក ជិះរ៉ឺម៉កកង់បីក្នុងក្រុងភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត អាមេរិក-កម្ពុជា
BY Khmernote Media
January 9, 2020
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីពេលថ្មីៗនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រើប្រាស់រ៉ឺម៉កកង់បីជាច្រើនគ្រឿងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។ ការប្រើប្រាស់រ៉ឺម៉កកង់បីជាមធ្យោបាយធ្វើដំណើរនេះក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត អាមេរិក-កម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។

ក្រៅពីនេះលោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចូលអុជធូបនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ មិនត្រឹមតែប៉ុណ្ណោះនៅល្ងាចថ្ងៃដដែលស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិធីអបអរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិក ដោយមានកម្មវិធីសម្តែងសិល្បៈ រាំកម្សាន្តផងដែរ៕




រូបភាព៖ រូបថត៖ ឯល វឌ្ឍនៈ
ប្រភព៖ ក្រសួងព័ត៌មាន