ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញហើយបេក្ខជនឆ្នើមទាំង៣រូប នឹងតំណាងឲ្យកម្ពុជា ទៅចូលរួមការប្រកួតល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ នៅសិង្ហបុរី

    BY Khmernote Media January 9, 2020
    រកឃើញហើយបេក្ខជនឆ្នើមទាំង៣រូប នឹងតំណាងឲ្យកម្ពុជា ទៅចូលរួមការប្រកួតល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ នៅសិង្ហបុរី

    ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិលើកទី៩ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា បានរកឃើញបេក្ខជនឆ្នើមទាំង៣រូបហើយ។

    ដោយជ័យលាភីលេខ១ បានទៅលើ  វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង, ជ័យលាភីលេខ២ បានទៅលើ ប្រាក់ ស្រីតូច មកពីសាលារៀនជំនាន់ថ្មី វិ.ព្រះស៊ីសុវត្ថិ ចំណែក ជ័យលាភីលេខ៣ បានទៅលើ ញ៉េប បុញ្ញាឬទ្ធិ មកពី សាលាអ៊ីធូស្ទេមអេឌូខេសិន ព្រះយុគន្ធរ។ បេក្ខជនឆ្នើមជ័យលាភីលេខ១ដល់លេខ៣ នឹងតំណាងកម្ពុជា ទៅចូលរួមការប្រកួតល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ ASEAN Quiz Regional Level 2020 នៅប្រទេសសិង្ហបុរី៕

    ប្រភព៖ ASEAN Quiz Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay