សិល្បៈ

ស៊ឹម សូលីកា ជាសិល្បការិនីដែលប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនមុនគេ

BY
Khmernote Media
January 9, 2020

បន្ទាប់​ពី​ក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់​ឱ្យដំណើរការជាផ្លូវការ នូវការដាក់លក់ផ្លាកលេខពិសេស​ ស្រាប់​តែ​មាន​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ជាច្រើន​ត្រូវ​បាន​គេប្រទះឃេីញ​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ៗ និង​បាន​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​។ ក្នុង​នោះ​ដែរ​ ចំពោះ​ម្ចាស់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ដែលមានឈ្មោះ​ S.SOLIKA ដែល​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Lexus 570 និងបាន​ធ្វើ​ចរាចរណ៍​មុនគេនោះ​ គឺជា​របស់​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​បាយ័ន​ ​អ្នកនាង ស៊ឹម​ ​សូលី​កា​។

បើយោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានឲ្យដឹងថា៖ “សិល្បករសិល្បការិនីដែលប្រើរថយន្តផ្លាកជាអក្សរមុនគេ គឺ ឯកឧត្តម អេង រីទ្ធី និងលោកជំទាវ សុឹម សូលីកា ដែលជាអតីតតារាភាពយន្តនិងជាពិធីករពិធីការនី ។ មួយរយៈពេលប៉ុន្មានថ្ងៃនេះឃើញមានការរិះគន់ជាច្រើនលើបណ្តាញសង្គម Facebook ទាក់ទងទៅនឹងការប្រើប្រាស់ស្លាកជាអក្សរមួយនេះ ពិសេសគឺតម្លៃតែម្តង តែទោះបីជាយ៉ាងណាទោះបីជាមានការរិះគន់ក៏ដោយក៏មានមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅតែកម្មង់ស្លាកជាអក្សរជាច្រើនដែរ ក្នុងនោះក៏មានអតីតតារាពីរដួងក៏បានប្រើប្រាស់ស្លាកលេខនេះមុនគេផងដែរ ។ មានមតិស្របខ្លះនិងរិះគន់ខ្លះបាននិយាយជជែកពីការធ្វើផ្លាកលេខនេះរហូតដល់មានអ្នកខ្លះថាការធ្វើបែបនេះមានភាពរញ៉ៃរញ៉ៃ តែអ្នកខ្លះក៏បានច្រានចោលវិញថា មកពីមិនដែលទៅដើលេងស្រុកគេទេដឹងជាពិសេសស្រុកថៃក៏គេធ្វើស្លាកលេខជាអក្សរជាប់ម៉ូតូនិងឡានយូរហើយ តែមកពីយើងទៅលេងថៃដែរតែមិនចាប់អារម្មណ៍គឺថៃគេមានយូរហើយ”៕

ប្រភព៖ សិល្បករកម្ពុជា

Share This Post: