ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច​​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ស្រុក​ដងទង់​ម្នាក់​ ពី​បទ​ឆបោក​លុយជិត១ម៉ឺនដុល្លារ ដោយថា ធានា​ជួយរត់ការ​ចូល​ធ្វើ​មន្ត្រី​នគរបាល​ជាតិ​

    BY Khmernote Media January 9, 2020
    សមត្ថកិច្ច​​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ស្រុក​ដងទង់​ម្នាក់​ ពី​បទ​ឆបោក​លុយជិត១ម៉ឺនដុល្លារ ដោយថា ធានា​ជួយរត់ការ​ចូល​ធ្វើ​មន្ត្រី​នគរបាល​ជាតិ​

    ខេត្តកំពត​៖​ សមត្ថកិច្ច​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ស្រុក​ដង​ម្នាក់​ កាលពី​ពេល​ថ្មី​នេះ​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០២០​ ពី​បទ​ឆបោក​ លុយ​៨៥០០$​ កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៨​ រហូត​បច្ចុប្បន្ន​ (​ដោយ​ភូត​កុហក​ថា​៖​ ធានា​ជួយ​ឲ្យ​ចូល​បម្រើ​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​)​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម​ ឃុំ​ខ្ជាយ​ខាងជើង​ ស្រុក​ដងទង់​ ខេត្តកំពត​។​ ​មន្ត្រី​នគរបាល​ស្រុក​ដងទង់​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​ឈ្មោះ​ ហ៊ឹ​ម​ ទូច​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ បច្ចុប្បន្ន​ភូមិធំ​ថ្មី​ ឃុំ​ដងទង់​ ស្រុក​ដងទង់​ ខេត្តកំពត​ មុខរបរ​មន្ត្រី​នគរបាល​ ឋានន្តរ​ស័​ក្គិ​ អនុសេនីយ៍ទោ​ ឋានៈ​អនុប្រធាន​ផ្នែក​សន្តិសុខ​ នៃ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់​ ។​

    ​គួរ​រំលឹក​ផង​ដែរ​ថា​៖​ ជន​នេះ​មាន​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​៨២​ ចុះ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ២០១៩​ របស់​ចៅក្រម​ស៊ើបសួរ​ អាំង​ សុភា​ នៃ​តុលាការ​កំពត​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ និង​ប្រើ​អាវុធ​ខុសច្បាប់​ ប្រព្រឹត្ត​នៅ​ក្នុង​ ភូមិ​ស្រូវ​លើ​ ឃុំ​ដងទង់​ ស្រុក​ដងទង់​ ខេត្តកំពត​ កាលពី​ថ្ងៃ​ទី​៩​ មិថុនា​ ២០១៩​ ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​មក​កាន់​តុលាការ​កំពត​ចាត់ការ​តាម​នីតិវិធី​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay