ទុក្ខជាន់ទុក្ខ! នាយក្តឹបកំពុងមានជម្ងឺប្រចាំកាយ ពេលនេះកូនប្រុសជាទីស្រលាញ់ជាអ្នករត់កង់បីឥណ្ឌាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធ័ម
- January 9, 2020
ភ្នំពេញ៖ ជារឿងមួយគួរឲ្យអាណិតអាសូរដោយតារាកំប្លែងនាយក្តឹប ត្រូវជួបទុក្ខធំខណៈដែលខ្លួនកំពុងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ហើយកូនប្រុសជាទីស្រលាញ់ដែលមានមុខរបរជាអ្នករត់កង់បីឥណ្ឌា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ អ្វីដែលគួរឲ្យរំជួលចិត្ត តារាកំប្លែងនាយក្តិបបានសម្រក់ទឹកភ្នែកយំឱបសពកូនប្រុសទាំងសភាពខ្លួនមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យមហាជនសម្តែងក្តីអាណិតអាសូរជាពន់ពេក។

សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បង្កឡើងដោយរថយន្តមួយគ្រឿងបានបុកពេញអ្នករត់កង់បីឥណ្ឌាដែលគេស្គាល់ថាជាកូនប្រុសបង្កើតនាយក្ដឹបតារាកំប្លែងជើងចាស់ដែលមានជំងឺធ្ងន់ប្រចាំកាយ ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅតាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចស្ពានទី១ ជិតវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគេបានបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតបានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HR-8111ដែលជាកូនប្រុសបង្កើតនាយក្ដឹបតារាកំប្លែងជើងចាស់ដែលមានជំងឺធ្ងន់ប្រចាំកាយពេញទំហឹងបណ្តាលឲ្យកំពិតរងការខូចខាតផ្នែកខាងមុខបែកកញ្ចក់រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានរ៉េចង្កូតទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ចំនួនមួយផើងថែមទៀត ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយនាំយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេកបានផុតដង្ហើមទៅហើយ៕




- Share This Post:






