ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ីបានកើនដល់ជាង៦០នាក់ហើយ

    BY Khmernote Media January 9, 2020
    ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ីបានកើនដល់ជាង៦០នាក់ហើយ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរប្រចាំទីក្រុតចាកាតា ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា រហូតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់បានកើនដល់ចំនួន ៦៦ នាក់ហើយ។ ក្រៅតែពីមានមនុស្សស្លាប់ក៏មានដែរ មនុស្ស ២ នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ ហើយគេក៏មិនដឹងថាមនុស្សទាំងពីរនាក់នោះត្រូវស្លាប់ ឬរសាត់អណ្ដែតទៅដល់ទីណានោះទេ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីឯនោះវិញបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ផ្ទះរាប់ពាន់ខ្នងនៅក្នុងសហគមន៍ចំនួន ១៥៨ ត្រូវបានបំផ្លាញខ្ទេចខ្ទីដោយទឹកជំនន់ ខណៈប្រជាពលរដ្ឋប្រមាណជា ១៧៣ ០០០ នាក់ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។

    ពេលនេះរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងដើម្បីជួយផ្តល់ស្បៀងអាហារ និងថ្នាំពេទ្យដល់ប្រជាពលរដ្ឋទាំង ១៧៣ ០០០ នាក់ ឲ្យបានទាន់ពេលវេលា ខណៈភ្លៀងនៅបន្តធ្លាក់និងជំរុញឲ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ឡើងៗ។ សូមរម្លឹកជូនថា ទឹកជំនន់បានផ្តើមកើតមានឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃឆ្លងឆ្នាំ ២០១៩ ចូល ២០២០ ហើយគេមិនទាន់ដឹងច្បាស់ថា ទឹកជំនន់នឹងថយចុះទៅវិញនៅពេលណានោះទេ៕


    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay