ព័ត៌មានជាតិ
បើឃើញមានរថយន្តពន្លត់អគ្គីភ័យ ឬរថយន្តដឹកកងកម្លាំងចល័ត តាមផ្លូវសូមកុំយល់ច្រឡំ
BY Khmernote Media
January 10, 2020
ថ្ងៃ១រោចខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ព្រះរាជាណាចក្រកម្ពុជា មានការរៀបចំលំហាត់សមយុទ្ឋទ្រង់ទ្រាយធំប្រចាំឆ្នាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមប្រធានបទ “ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ” ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ។ល។
ដូចនេះបើឃើញមានរថយន្តពន្លត់អគ្គីភ័យ ឬរថយន្តដឹកកងកម្លាំងចល័ត តាមផ្លូវសូមកុំមាន យល់ច្រឡំ សូមជូយសហការណ៍ និង សម្រួលឲ្យការងារនេះប្រព្រឹត្តទៅបានរលូន តាមលទ្ឋភាពដែលលោកអ្នកអាចធ្វើបាន៕

អត្ថបទ៖ សេម