ព័ត៌មានជាតិ
យូ ឌីស្កូ អញ្ជេីញសិល្បករសិល្បការិនី ចូលរួមបុណ្យគំរប់៧ថ្ងៃនិង១០០ថ្ងៃរបស់អ្នកម្តាយខ្លួន
BY Khmernote Media
January 11, 2020
កាលពីពេលថ្មីៗនេះតារាសម្តែងលោក យូ ឌីស្កូ បានជួបទុក្ខធំជាពន់ពេកដោយអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។ យ៉ាងណាមិញ លោក យូ ឌីស្កូ បានអញ្ជើញដល់មហាជន និងសិល្បករ សិល្បការិនី ចូលរួមពិធីបុណ្យខួប៧ថ្ងៃនិង១០០ថ្ងៃ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នេះ ដោយលោកបានប្រកាសនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

“ជំរាបសួរបងប្អូនមិត្តភក្តិនៅក្នុងហ្វេសប៊ុកនិងសិល្បករសិល្បការិនីខ្មែរទាំងអស់ ខ្ញុំសូមគោរពអញ្ជេីញបងប្អូនចូលរួម បុណ្យគំរប់៧ថ្ងៃនិង១០០ថ្ងៃ អ្នកម្តាយខ្ញុំនៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នេះផង។ គួរពុំគួរក៏សូមអធ្យាស្រ័យ ដល់ខ្ញុំនឹងក្រុមគ្រួសារដែលមិនបានអញ្ជេីញផ្ទាល់មាត់នឹិងជួបផ្ទាល់ដោយក្តីអនុគ្រោះផង។ សង្ឃឹមថាបងប្អូននឹងផ្តល់វត្តមានសំរាប់ក្រុមគ្រួសារខ្ញុំផងចុះ”៕

/>