ប្រពៃណាស់! តារាសម្តែង Leonardo DiCaprio បរិច្ចាគថវិកា ៣លានដុល្លារអាមេរិក ដើម្បីជួយប្រឆាំងនឹងភ្លើងឆេះព្រៃនៅអូស្ត្រាលី
- January 11, 2020
អង្គការបរិស្ថាន “សម្ព័ន្ធភាពផែនដី” របស់តារាសម្តែង Leonardo DiCaprio បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេគ្រោងនឹងបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី។ ថវិកាដែលបរិច្ចាគដោយ DiCaprio នឹងត្រូវប្រគល់ជូនអង្គការដៃគូក្នុងតំបន់របស់អូស្រ្តាលីមានដូចជាអង្គការ Aussie Ark, Bush Heritage និង Wires Wildlife Rescue។

សូមរំលឹកថារហូតមកដល់ពេលនេះអណ្តាតភ្លើងបានបំផ្លាញដីរាប់លានហិចតានៅក្នុងប្រទេសអូស្ត្រាលី ដោយបានសម្លាប់សត្វជិត ៥០០លានក្បាល និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ មនុស្សជាង ២០នាក់ បានបាត់បង់ជីវិតនៅក្នុងអគ្គិភ័យ ដែលកំពុងឆាបឆេះនៅតាមតំបន់ជាច្រើន៕



អត្ថបទ៖ ណារ៉ែន
ប្រភព៖ celebrity.nine
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






