សិល្បៈ

បន្ទាប់ពីនាយស្មាញ ទទួលមរណភាពនិងភរិយាដ៏កម្សត់របួសជើងយ៉ាងធ្ងន់ធ្ងរ មកទល់ពេលនេះក្រុមគ្រួសារពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ

BY
Khmernote Media
January 11, 2020

តារាកំប្លែងនាយស្មាញ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តារាកំប្លែងរូបនេះមានឈ្មោះពិត លោក សួន សុខហុីម អាយុ៦៨ឆ្នាំ មានតួនាទីជាឧត្តមសេនីយ៍ត្រី ផ្នែកសិល្បះកងទ័ព មានកូន៤នាក់ មានទីលំនៅនៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមការបង្ហោះរបស់លោក ហេង ឡុង បានឲ្យដឹងថា បន្ទាប់ពីនាយស្មាញ ត្រូវបានរថយន្តបុករហូតស្លាប់បាត់បង់ជីវិត និងភរិយាដ៏កម្សត់របស់គាត់របួសជើងយ៉ាងធ្ងន់ធ្ងរ មកដល់ថ្ងៃនេះជាង១០ថ្ងៃហើយ មិនទាន់មានសំណងរដ្ឋប្បវេណីណាមួយនៅឡើយ។ ដោយលោកបានបន្តថាក្នុងនាមលោកជាប្រធានសមាគមសិល្បៈចិត្តជួយសង្គម សូមអំពាវនាវក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ មេត្តាជួយផ្ដល់មេធាវីដល់ភរិយារបស់នាយស្មាញផង ព្រោះតែគាត់ជាស្ត្រីក្រីក្រដែលទាមទារការជួយគាំពារផ្នែកផ្លូវច្បាប់ពីមេធាវី ដើម្បីឈានទៅទទួលបានយុត្តិធម៌ទាំងសំណងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។

លោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “មកដល់ពេលនេះប្រពន្ធនាយស្មាញ និងនាយស្មាញមិនទាន់មានយុត្តិធម៌ពីជនបង្កឡើយ។ សមាគមសិល្បករខ្មែរ នឹងផ្ដល់មេធាវីរៀបចំពាក្យបណ្ដឹងនៅថ្ងៃចន្ទនេះជូនពួកគាត់។ សូមស្ដាប់ប្រពន្ធនាយស្មាញរៀបរាប់ទាំងទឹកភ្នែក! សមាគមសិល្បករខ្មែរ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បញ្ជូនភរិយាលោកពូស្មាញ ព្យាបាលជើងនៅមន្ទីរពេទ្យលោកសង្ឃ។ សូម​អរគុណសម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភនាយស្មាញ១ម៉ឺនដុល្លារ កាលពីគាត់នៅរស់”៕

Share This Post: