ព័ត៌មានជាតិ
ល្ងាចមិញនេះ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានចែកព្រះរាជអំណោយដល់អ្នករត់ម៉ូតូកង់បី ម៉ូតូឌុប ដេីម្បីឧទ្ទិសមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបសោយព្រះទិវង្គត គម្រប់៧ឆ្នាំ
BY Khmernote Media
January 11, 2020
នាវេលារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិក មូលនិធិ មុទិតា បានរៀចំកម្មវិធីចែកព្រះរាជអំណោយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាលេីកទី៤ ប្រទានដល់ប្រជាពលរដ្ឋ អ្នករត់ម៉ូតូកង់បី ម៉ូតូឌុប សរុបចំនួន ២៧នាក់ ដេីម្បីឧទ្ទិសមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបសោយព្រះទិវង្គត គម្រប់៧ឆ្នាំ នាព្រះដំណាក់ វិមានឯករាជ្យ៕

ប្រភព៖ Royal du Cambodge




