ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនដៃដល់ ដែលសម្លាប់ស្ត្រីរងគ្រោះ ដោយយកខ្នើយខ្ទប់ឲ្យថប់ដង្ហើមស្លាប់នោះ គឺជាម្តាយអ្នកនាង ពេជ្រ សូលីកា

    BY Khmernote Media January 13, 2020
    ជនដៃដល់ ដែលសម្លាប់ស្ត្រីរងគ្រោះ ដោយយកខ្នើយខ្ទប់ឲ្យថប់ដង្ហើមស្លាប់នោះ គឺជាម្តាយអ្នកនាង ពេជ្រ សូលីកា

    នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនសង្ស័យស្លាប់ជនរងគ្រោះ។ ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។

    ចំណែកឯជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ដោយមានការសង្ស័យថាផ្តើមចេញពីការប្រច័ណ្ឌ​ស្រីស្រលាញ់ស្រី ដោយជនសង្ស័យយកខ្សែចងដៃ និងយកខ្នើយខ្ទប់ជនរងគ្រោះ បណ្តាលថប់ដង្ហើមរហូតដាច់ខ្យល់ស្លាប់​ ក្នុងបុរីវីឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay