ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណើររឿងដែលជនសង្ស័យដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា ឈានដល់ការសម្លាប់ ដោយសារភ្លើងប្រចណ្ឌស្រីស្រឡាញ់ស្រី , ប្រចណ្ឌអត់ពាក់ចិញ្ចៀនពេជ្រ ២វង់ដូចធម្មតា និងទារលុយរកស៉ីចងការ ១៥០០០$ តែអត់ព្រមឲ្យវិញ

    BY Khmernote Media January 13, 2020
    ដំណើររឿងដែលជនសង្ស័យដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា ឈានដល់ការសម្លាប់ ដោយសារភ្លើងប្រចណ្ឌស្រីស្រឡាញ់ស្រី , ប្រចណ្ឌអត់ពាក់ចិញ្ចៀនពេជ្រ ២វង់ដូចធម្មតា និងទារលុយរកស៉ីចងការ ១៥០០០$ តែអត់ព្រមឲ្យវិញ

    យោងតាមការផ្តល់បទសំភាសន៍របស់លោកអធិការខណ្ឌមានជ័យ លោកអធិការបានមានប្រសាសន៍ថា ដំបូងឡើយគឺជនសង្ស័យដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ តែពេលសមត្ថកិច្ចមកពិនិត្យគឺឃើញមានស្នាមចងដៃ និងស្លាប់ដោយសារថប់ដង្ហើម។ ក្រោយពីប្រកែកអស់ចិត្ត ជនសង្ស័យបានសារភាពថាខ្លួនបានយកខ្នើយមកខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង និងបានយកខ្សែចងដៃខាងក្រោយផង។

    មូលហេតុមកពីឈ្លោះប្រកែកគ្នា ដោយខ្លួនជាមនុស្សស្រីស្រឡាញ់ស្រីផងនោះ បានកើតចិត្តប្រចណ្ឌដោយសារមិនឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា ហើយម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកាដែលជាជនសង្ស័យបានទារលុយ ១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ក៏ឈានដល់ទំនាស់រហូតជ្រុលសម្លាប់នេះទៅ។

    គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនសង្ស័យស្លាប់ជនរងគ្រោះ។ ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំណែកឯជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ដោយមានការសង្ស័យថាផ្តើមចេញពីការប្រច័ណ្ឌ​ស្រីស្រលាញ់ស្រី ដោយជនសង្ស័យយកខ្សែចងដៃ និងយកខ្នើយខ្ទប់ជនរងគ្រោះ បណ្តាលថប់ដង្ហើមរហូតដាច់ខ្យល់ស្លាប់​ ក្នុងបុរីវីឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay