សិល្បៈ

ពេជ្រ សូលីកា ៖ “ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ”

BY
Khmernote Media
January 14, 2020

មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីឃាតកម្មដែលជនល្មើសមានឈ្មោះ ស៊ិន ស្រីនាង ត្រូវបានគេស្គាល់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដោយមានការចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ចំពោះករណីឃាតកម្មមួយនេះ។ យ៉ាងណាមិញបន្ទាប់ពីទទួលបាននូវរឿងរ៉ាវបែបនេះ ពេជ្រ សូលីកា បានសរសេរសាររៀបរាប់យ៉ាងដូច្នេះថា៖

“រឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ដើរតួជាឪពុកផង ដើរតួជាម្ដាយផងដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត។ ព័ត៌មាន និង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ?

ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បះមួយនេះដែរ នេះមិនមែនជាការសម្ដែងតែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូលរួចក៏សួរខ្លួនឯងថាខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹងខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វីខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេក៏មិនបណ្ដោយអោយ ប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់
បងៗសារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ។

ម៉ាក់ហត់ខ្លាំងណាស់ហើយទើបម៉ាក់មិនអោយកូនដឹងបែបនេះម្ដាយខ្ញុំធ្វើខុសគាត់ក៏បានទទួលនូវកំហុសចំណែកច្បាប់ក៏បានធ្វើការ ទៅតាមផ្លូវច្បាប់តែហេតុអ្វីអ្នកដែលគ្មានមេត្តាខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួនអ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែកហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ?​អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំសុំទោសណា៎ម៉ាក់”៕

Share This Post: