ទើបចេញពីគុកមិនព្រមកែខ្លួន បែរជាទៅលួចដុតផ្ទះគេឆេះអស់៣ខ្នង
ខេត្តកំពង់ចាម ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៤០នាទី ដែលស្ថិតនៅ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានគ្រោះអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួន ៣ ខ្នង ។ ទី១- ផ្ទះឈ្មោះ ឡង់ ឌី ភេទ ប្រុស ធ្វើពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ឆេះខូចខាតទាំងស្រុង ទី២- ផ្ទះឈ្មោះ សុខ ផៃ ភេទ ស្រី អាយុ ៦៦ ឆ្នាំធ្វើ ពីឈើប្រក់សង្ក័សីទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ឆេះខូចខាតទាំងស្រុង សម្ភារៈខូចខាតទូរបេង ១ សម្លៀកបំពាក់ក្នុងទូរមួយចំនួន និងទី៣- ផ្ទះឈ្មោះ លីម សុខលីន ភេទ ស្រី អាយុ ៥០ ឆ្នាំ ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង ។
ករណីខាងលើពុំមានគ្រោះថ្នាក់រងរបួស ឬបាត់បងអាយុជីវិតមនុស្សទេ។ ក្នុងករណីអគ្គិភយ័នេះ ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿងអស់ទឹកចំនួន ៥ ឡាន គឺអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន ៣ ឡាន ចំការលើ ១ ឡាន និងចំការកៅស៊ូបឹងកេត ១ ឡាន។ មូលហេតុគឺដោយសារឈ្មោះ ស៊ីន ដេត ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅភូមិ បឹងដែង ឃុំ ព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមុខសញ្ញាទើបដោះលែងចេញពីពន្ធនាគារជាអ្នកលួចដុត ហើយពេលនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនហើយ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ




