សាហាវបាត់! ត្រឹម 3សប្ដាហ៍ ហ្គេម Fortnite ដំណើរការលើប្រព័ន្ធ iOS រកចំណូលបានជាង 15លានដុល្លារ
- April 9, 2018
យោងតាមគេហទំព័រ Sensor Tower បានលើកឡើងថា ហ្គេម Fortnite របស់ក្រុមហ៊ុន Epic Games ដែលទើបនឹងសម្រេចដាក់ឲ្យទាញយកលើប្រព័ន្ធដំណើរការ iOS កាលពីមួយរយៈមុន អាចរកចំណូលបានរហូតដល់ទៅជាង 15លានដុល្លារឯណោះត្រឹមរយៈពេល 3សប្ដាហ៍។ តាមរយៈចំនួនទឹកប្រាក់នេះ អាចឲ្យយើងសន្មត់បានថា ហ្គេមនេះរកចំណូលបានច្រើនជាងហ្គេម Candy Crush Saga, Clash of Clans និង Pokémon Go ទៅទៀត។

គួរបញ្ជាក់ផងដែរថា ហ្គេម Fortnite គឺមិនដូចជាហ្គេមបង់ថ្លៃផ្សេងៗទៀត ដែលតម្រូវឲ្យអ្នកចំណាយប្រាក់ដើម្បីទទួលបានការលេងបន្ដឡើយ ពោលគឺអ្វីដែលអ្នកត្រូវចំណាយ អាស្រ័យទៅលើសំលៀកបំពាក់ឆ្កួតៗ ក្បាច់រាំក្នុងហ្គេម និងអ្វីៗមួយចំនួនទៀតប៉ុណ្ណោះ អាចនិយាយបានថា ទិញក៏បានមិនទិញក៏បាន ទោះមិនទិញក៏នៅតែលេងបាន។ មួយវិញទៀត ហ្គេម Fortnite តម្រូវឲ្យអ្នកចំណាយត្រឹម $9.99 ប៉ុណ្ណោះសម្រាប់ចូលលេងក្នុងសេវាកម្ម Battle Pass។
ប្រភព៖ theverge
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








