ព័ត៌មានជាតិ
រថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺពីខេត្តក្រចេះសំដៅទៅភ្នំពេញ ស្រាប់ឆ្លងចរន្តអគ្គិសនីឆេះខ្ទេចអស់កណ្តាលផ្លូវ
BY Khmernote Media
January 16, 2020
ព្រៃវែង៖ កម្លាំងនគរបាលស្រុកពារាំង បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះរថយន្តសង្គ្រោះ (ឡានពេទ្យ)នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៩៖៣០នាទី។
សមត្ថកិច្ចដដែលបន្តថា មានរថយន្តសង្គ្រោះមួយគ្រឿងដឹកអ្នកជំងឺទៅភ្នំពេញពេលមកដល់ចំណុចស្ពានខាងកើត ភូមិត្មោត ឃុំរកា ស្រុកពារាំង រថយន្តនោះរថយន្តនោះក៏បានឆ្លងចរន្តអគ្គិសនីម៉ាស៊ីន ហើយបានឆេះដោយខ្លួនឯង រីឯមនុស្សនៅក្នុងរថយន្តចំនួន៥នាក់ មិនមានគ្រោះថ្នាក់អ្វីទេ រថយន្តខាងមកពីស្រុកឆ្លូងខេត្តក្រចេះសំដៅទៅភ្នំពេញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

