ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិញកាំភ្លើង AK រៀបចំគម្រោងប្លន់ហើយ សំណាងសមត្ថកិច្ចចាប់ខ្លួនទាន់

    BY Khmernote Media January 16, 2020
    ទិញកាំភ្លើង AK រៀបចំគម្រោងប្លន់ហើយ សំណាងសមត្ថកិច្ចចាប់ខ្លួនទាន់

    ខេត្តព្រៃវែង៖ កាលពីវេលាម៉ោង១៣ និង៥៨នាទី ថ្ងៃទី១៥ ខែមករាឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញខេត្ត អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនសង្ស័យមានឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ហើយសមត្ថកិច្ចដកហូតបានអាវុធ AK ស្វាយបត់១ដើម កាត់កាណុង មានបង់១ និងគ្រាប់ AK ចំនួន៧គ្រាប់។

    តាមចម្លើយសារភាពរបស់ឈ្មោះ ថន និធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាឲ្យដឹងថា ខ្លួនបានលក់អាវុធ ប្រភេទAK៤៧ ស្វាយបត់ ០១ដើម អោយទៅឈ្មោះហ៊ន ណាង ដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay